ព្រះត្រៃបិដក ភាគ ២០

សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អា​សៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​(​ទី១០​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ពល​ញ្ញាណ​ ​ទាំង១០ប្រការ​ ​របស់​ព្រះ​តថាគត​នេះឯង​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​តថាគត​ ​បាន​ប្រកប​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណា​ពោល​យ៉ាងនេះ​ ​ចំពោះ​តថាគត​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ជា​គុណ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ដោយខ្លួនឯង​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​នោះ​ឯង​ ​បើ​មិន​លះបង់​វាចា​នោះ​ទេ​ ​មិន​លះបង់​ចិត្ត​នោះ​ទេ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636821412292901952
ទៅកាន់ទំព័រ៖