ព្រះត្រៃបិដក ភាគ ២០

មិន​លះបង់​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​យ៉ាងនោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ហើយ​ ​បរិបូណ៌​ដោយ​សមាធិ​ហើយ​ ​បរិបូណ៌​ដោយ​បញ្ញា​ហើយ​ ​រមែង​សម្រេច​នូវ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពោល​នូវ​ហេតុ​ ​(​នៃ​ការ​មិន​លះបង់​ ​នូវ​វាចា​ជាដើម​ ​របស់​បុគ្គល​នោះ​)​ ​ថា​មាន​ឧបមេយ្យ​ប្រហែលគ្នា​ ​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​ ​យ៉ាងនោះ​ឯង​។​
 [​១៦៧​]​ ​ម្នាល​សារីបុត្ត​ ​ព្រះ​តថាគត​ប្រកប​ហើយដោយ​ ​វេ​សា​រជ្ជ​ញ្ញាណ​ ​ទាំងឡាយ​ណា​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​វេ​សា​រជ្ជ​ញ្ញាណ​ ​របស់​ព្រះ​តថាគត​នេះ​ ​មាន៤យ៉ាង​។​ ​វេ​សា​រជ្ជ​ញ្ញាណ​ ​ទាំង៤​ ​ដូចម្តេច​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636821412568807733
ទៅកាន់ទំព័រ៖