ព្រះត្រៃបិដក ភាគ ២០

ម្នាល​សារីបុត្ត​ ​ព្រះ​តថាគត​ ​ពិចារណា​មិនឃើញ​ ​នូវ​និមិត្ត​(​១​)​នេះ​ឡើយ​ថា​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​ឬន​រណា​មួយ​ក្នុង​លោក​នេះ​ ​នឹង​ចោទ​តថាគត​ប្រកបដោយ​ហេតុ​ ​ក្នុង​ធម៌​ទាំងឡាយ​នោះ​ថា​ ​ព្រះអង្គ​គ្រាន់តែ​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​តែ​ធម៌​ទាំងនេះ​ ​ព្រះអង្គ​ឥត​បាន​ត្រាស់​ដឹង​ឡើយ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កាល​ពិចារណា​មិនឃើញ​ ​នូវ​និមិត្ត​នុ៎ះហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ ​មិនដល់​នូវ​ភ័យ​ ​ដល់​នូវ​ភាវៈ​ ​ជា​អ្នក​ក្លៀវក្លា១​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពិចារណា​មិនឃើញ​ ​នូវ​និមិត្ត​នេះ​ឡើយ​ថា​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​ឬន​រណា​មួយ​ ​ក្នុង​លោក​នេះ​ ​នឹង​ចោទ​តថាគត​ប្រកបដោយ​ហេតុ​ ​ក្នុង​ធម៌​ទាំងឡាយ​នោះ​ថា​ ​ព្រះអង្គ​គ្រាន់តែ​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​អស់​អាសវៈ​ ​តែ​ព្រះអង្គ​មិនទាន់​អស់​អាសវៈ​ទាំងនេះ​ទេ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កាល​ពិចារណា​មិនឃើញ​ ​នូវ​និមិត្ត​នុ៎ះហើយ​ ​ក៏បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ ​មិនដល់​នូវ​ភ័យ​ ​ដល់​នូវ​
​(​១​)​ ​សំដៅយក​បុគ្គល​ខ្លះ​ ​ធម៌​ខ្លះ​។​ ​អធិប្បាយ​ថា​ ​ព្រះអង្គ​មិនឃើញ​បុគ្គល​ណាមួយ​ ​ដែល​ហ៊ាន​ចោទ​ព្រះអង្គ​ ​ឬមិន​ឃើញ​មានធម៌​ណាមួយ​ ​ដែលគេ​លើកឡើង​ចោទ​ថា​ ​ធម៌​នេះ​ ​ព្រះអង្គ​មិនបាន​ត្រាស់​ដឹង​ទេ​។​ ​អដ្ឋកថា​ ​កែ​ពាក្យ​ថា​ ​និមិត្ត​នេះ​ ​ប្រែថា​ ​កំណត់​ស្លាកស្នាម​ ​ស្រមោល​ ​មូលហេតុ​គ្រឿងសំគាល់​ក៏បាន​។​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636821412995112116
ទៅកាន់ទំព័រ៖