ព្រះត្រៃបិដក ភាគ ២០
ភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ធម៌ទាំងឡាយណា ដែលព្រះអង្គពោលថា ជាធម៌ធ្វើនូវសេចក្តីអន្តរាយ
(១) ឯធម៌ទាំងឡាយនោះ មិនគួរដល់នូវសេចក្តីអន្តរាយ ចំពោះបុគ្គលណាមួយ ដែលសេពឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងនិយ្យានិកធម៌នោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ប្រកបដោយវេសារជ្ជញ្ញាណ
(១) សំដៅយកមេថុនធម្ម ព្រោះថា កាលបើបុគ្គល សេពមេថុនធម្ម នឹងដល់នូវសេចក្តីអន្តរាយមគ្គផល។ អដ្ឋកថា។
ID: 636821413329201225
ទៅកាន់ទំព័រ៖