ព្រះត្រៃបិដក ភាគ ២០

ពិចារណា​មិនឃើញ​ ​នូវ​និមិត្ត​នុ៎ះ​ថា​ ​ភ័យ​ ​ឬ​សេចក្តី​តក់ស្លុត​ ​នឹង​គ្រប​សង្កត់​តថាគត​ ​ក្នុង​ពួក​បរិសទ្យ​នោះ​ ​ដូច្នេះ​ឡើយ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កាល​ពិចារណា​មិនឃើញ​នូវ​និមិត្ត​នុ៎ះ​ ​ក៏បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ ​ចំពោះ​តថាគត​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដែល​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ ​ដោយខ្លួនឯង​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​វាចា​នោះ​ទេ​ ​មិន​លះបង់​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ហើយ​ ​បរិបូណ៌​ដោយ​សមាធិ​ហើយ​ ​បរិបូណ៌​ដោយ​បញ្ញា​ហើយ​ ​រមែង​សម្រេច​នូវ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពោល​នូវ​ហេតុនេះ​ ​ជា​គ្រឿង​ផ្តល់​នូវ​ពាក្យ​ឧបមេយ្យ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636821414138617521
ទៅកាន់ទំព័រ៖