ព្រះត្រៃបិដក ភាគ ២០

ឯង​។​ម្នាល​សារីបុត្ត​ ​បុគ្គល​ណា​ពោល​យ៉ាងនេះ​ ​ចំពោះ​តថាគត​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដែល​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ដោយខ្លួនឯង​ ​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ ​ក្នុង​នរក​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាងនោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ហើយ​ ​បរិបូណ៌​ដោយ​សមាធិ​ហើយ​ ​បរិបូណ៌​ដោយ​បញ្ញា​ហើយ​ ​រមែង​សម្រេច​នូវ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​យ៉ាងណាមិញ​ ​តថាគត​ ​ពោល​នូវ​ហេតុនេះ​ ​ជា​គ្រឿង​ផ្តល់​ពាក្យ​ឧបមេយ្យ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​ ​យ៉ាងនោះ​ឯង​។​
 [​១៧០​]​ ​ម្នាល​សារីបុត្ត​ ​គតិ​នេះ​មាន៥ប្រការ​ ​គតិ៥ប្រការ​ ​តើ​ដូចម្តេច​ ​គឺ​នរក១​ ​កំណើត​តិរច្ឆាន១​ ​បិ​ត្តិ​វិស័យ១​ ​ពួក​មនុស្ស១​ ​ពួក​ទេវតា១​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ស្គាល់​នរក​ផង​ ​ស្គាល់ផ្លូវ​ជាទី​ទៅ
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636821414696789446
ទៅកាន់ទំព័រ៖