ព្រះត្រៃបិដក ភាគ ២០

គ្រានោះ​ ​មាន​បុរស​ម្នាក់​ ​ក្តៅ​ក្រហល់ក្រហាយ​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ដែល​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​លំបាក​ ​ដង្ហាក់​ ​ស្រេកទឹក​ ​ដើរមក​តាមផ្លូវ​ដែល​ទៅ​បានតែ​ម្នាក់​ ​សំដៅ​ទៅត្រង់​រណ្តៅ​លាមក​នោះ​ឯង​ ​បុរស​មាន​ចក្ខុ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចំរើន​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​មកកាន់​រណ្តៅ​លាមក​នេះ​ពុំខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ចក្ខុ​នោះ​)​ ​ក៏​ឃើញ​បុរស​នោះ​ ​ធ្លាក់ទៅក្នុង​រណ្តៅ​លាមក​នោះ​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​កំណើត​តិ​រិច្ឆាន​ ​មិនខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​កំណើត​នៃ​តិ​រិច្ឆាន​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ដូច្នោះឯង​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636821416288420482
ទៅកាន់ទំព័រ៖