ព្រះត្រៃបិដក ភាគ ២០

 [​១៧៣​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​ ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​រងទុក្ខ​វេទនា​ជាច្រើន​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​ ​ម្នាល​សារីបុត្ត​ ​ដើមឈើ​ដែល​ដុះ​លើ​ផែនដី​មិន​រាបស្មើ​ ​មាន​ស្រទាប់​ស្លឹក​ដ៏​ស្តើង​ ​មាន​ម្លប់​ប៉ើងរ៉ើង​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ ​ក្តៅ​ក្រហល់ក្រហាយ​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ដែល​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​លំបាក​ ​ដង្ហាក់​ ​ស្រេកទឹក​ ​ដើរមក​តាមផ្លូវ​ ​ដែល​ត្រាច់​ទៅ​បានតែ​ម្នាក់​ ​សំដៅ​ទៅ​រក​ដើមឈើ​នោះ​ឯង​ ​បុរស​ ​អ្នកមាន​ភ្នែក​ ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចំរើន​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636821416536694683
ទៅកាន់ទំព័រ៖