ព្រះត្រៃបិដក ភាគ ២០
មុខជានឹងទៅកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ អង្គុយ ឬដេក ទទួលទុក្ខវេទនាជាច្រើន ក្រោមម្លប់ដើមឈើនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៤] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងពួកមនុស្ស លុះសម័យខាងក្រោយមក
ID: 636821416803509944
ទៅកាន់ទំព័រ៖