ព្រះត្រៃបិដក ភាគ ២០

យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចំរើន​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​មកកាន់​ប្រាសាទ​នេះ​ដោយពិត​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ចក្ខុ​នោះ​)​ ​ក៏​ឃើញ​នូវ​បុរស​នោះ​ ​កំពុង​អង្គុយ​ ​ឬ​ដេក​ ​សោយសុខ​វេទនា​ជានិច្ច​ ​លើ​បល្ល័ង្ក​ ​ក្នុង​កូ​ដា​គារ​ប្រាសាទ​នោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​ដែល​កំណត់​ដឹង​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​សោយសុខ​វេទនា​ជានិច្ច​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ដូច្នោះឯង​។​
 [​១៧៦​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កំណត់​ដឹង​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​ធ្វើឲ្យ​ជាក់​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636821417601185568
ទៅកាន់ទំព័រ៖