ព្រះត្រៃបិដក ភាគ ២០

ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​សោយសុខ​វេទនា​ជានិច្ច​។​ ​ម្នាល​សារីបុត្ត​ ​ស្រះ​បោក្ខរណី​ ​មាន​ទឹកថ្លា​ ​មាន​ទឹក​ឆ្ងាញ់​ ​មាន​ទឹក​ត្រជាក់​ ​មាន​ទឹក​រង​ថ្លា​ ​មាន​កំពង់រាប​ទាប​ល្អ​ ​គួរ​ជាទី​រីករាយ​ ​មាន​ដងព្រៃ​ស្រោងស្រាង​ ​មិន​ឆ្ងាយ​អំពី​ស្រះ​បោក្ខរណី​នោះ​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ ​ក្តៅ​ក្រហល់ក្រហាយ​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ដែល​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​លំបាក​ ​ដង្ហាក់​ ​ស្រេកទឹក​ ​ដើរមក​តាមផ្លូវ​ដែល​ត្រាច់​ទៅ​បានតែ​ម្នាក់​ ​សំដៅ​ទៅ​រក​ស្រះ​បោក្ខរណី​នោះ​ ​បុរស​ ​អ្នកមាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចំរើន​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​មកកាន់​ស្រះ​បោក្ខរណី​នេះ​ ​ដោយពិត​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ចក្ខុ​នោះ​)​ ​ក៏​ឃើញ​នូវ​បុរស​នោះ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636821417842239356
ទៅកាន់ទំព័រ៖