ព្រះត្រៃបិដក ភាគ ២០

រមែង​សាបសូន្យ​ទៅវិញ​ផង​ ​ភវាសវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​មិនបាន​ផង​ ​ភវាសវៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​មិនបាន​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​ ​ធម៌​ទាំងនេះ​ឯង​ ​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ហើយ​អរិយសាវ័ក​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​ព្រោះតែ​អរិយសាវ័ក​នោះ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​(​យ៉ាងនេះ​ហើយ​)​ ​បាន​ជា​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​មិនបាន​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​។​ ​អរិយសាវ័ក​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ថា​ ​នេះ​កង​ទុក្ខ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ថា​ ​នេះ​តណ្ហា​ ​ជា​ដែន​ឲ្យ​កើត​កង​ទុក្ខ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ថា​ ​នេះ​និព្វាន​ធម៌​ ​ជាទី​រំលត់​នូវ​កង​ទុក្ខ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ថា​ ​នេះ​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​រំលត់​នូវ​កង​ទុក្ខ​។​ ​កាល​អរិយសាវ័ក​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​យ៉ាងនេះ​ហើយ​ ​សំយោជនៈ​ទាំងឡាយ៣​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​វិចិកិច្ឆា​ ​និង​សីល​ព្វ​ត្ត​បរាមាស​ ​ក៏​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះ​ដោយ​ការ​ឃើញ​ ​គឺ​សោតាបត្តិ​មគ្គ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636821241658472221
ទៅកាន់ទំព័រ៖