ព្រះត្រៃបិដក ភាគ ២០

 [​១៨០​]​ ​ម្នាល​សារីបុត្ត​ ​វត្ត​ខាង​សេចក្តី​ខ្ពើម​បាប​ ​របស់​តថាគត​ ​ក្នុង​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អង្គ៤នោះ​ ​ដូច្នេះ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ឯង​ ​ឈានទៅមុខ​ ​ក៏​មានស្មារតី​ ​ថយក្រោយ​ ​ក៏​មានស្មារតី​។​ ​តថាគត​ ​ដំ​កល់​នូវ​សេចក្តី​អាណិត​ ​ចំពោះ​ដំណក់ទឹក​(​១​)​ ​ដរាបមក​ថា​ ​តថាគត​ ​មិន​បាន​ញុំាង​ពួក​សត្វ​តូច​ៗ​ ​គឺ​ដំណក់ទឹក​ ​ដែល​ដក់ជាប់​នៅក្នុង​ទី​ផ្សេង​ៗ​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជាវ​ត្ត​ខាង​ការ​ខ្ពើម​បាប​ ​របស់​តថាគត​។​
 [​១៨១​]​ ​ម្នាល​សារីបុត្ត​ ​វត្ត​ខាង​ការ​ស្ងប់ស្ងាត់​ ​របស់​តថាគត​ ​ក្នុង​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អង្គ៤នោះ​ ​ដូច្នេះ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ឯង​ ​តែង​ចូល​សំដៅ​ ​ទៅ​នៅ​អាស្រ័យ​ ​ក្នុង​ព្រៃរំលោង​ណាមួយ​។​ ​កាលណាបើ​តថាគត​ ​ឃើញ​អ្នកគង្វាល​គោ​ក្តី​ ​អ្នកគង្វាល​សត្វ​ចិញ្ចឹម​ក្តី​ ​អ្នករក​ស្មៅ​ក្តី​ ​អ្នករក​ឧស​ក្តី​ ​អ្នករក​របរ​ក្នុង​ព្រៃ​ក្តី​ ​តថាគត​ ​ក៏​ចេញ​អំពី​ព្រៃ​ ​ទៅកាន់​ព្រៃ​ ​ចេញ​អំពី​ព្រៃស្បាត​ ​ទៅកាន់​ព្រៃស្បាត​ ​ចេញ​អំពី​ទី​ទាប​ ​ទៅកាន់​ទី​ទាប​ ​ចេញ​អំពី​ទីទួល​ ​ទៅកាន់​ទីទួល​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​តថាគត​ ​បាន​អធិដ្ឋាន​ថា​ ​សូមកុំ​ឲ្យ​ជន​ទាំងឡាយ​នោះ​ ​បានឃើញ​តថាគត​ ​ទាំង​តថាគត​សោត​ ​ក៏​កុំ​បានឃើញ​ជន​ទាំងឡាយ​នោះ​ឡើយ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ដំណក់ទឹក​ ​ក្រួស​ ​ថ្ម​ ​កំណាត់ឈើ​ ​និង​ដីខ្សាច់​ជាដើម​ ​ពួក​និគ្រន្ថ​ ​បញ្ញត្ត​ថា​ជា​សត្វ​តូច​ៗ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636821420547084064
ទៅកាន់ទំព័រ៖