ព្រះត្រៃបិដក ភាគ ២០

 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ ​ត្រូវ​លះ​ដោយ​ការ​សង្រួម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ ​ដោយ​ឧបាយ​ហើយ​ ​សង្រួម​ដោយ​ការ​សង្រួម​ ​នូវ​ចក្ខុន្ទ្រិយ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​សង្រួម​ចក្ខុន្ទ្រិយ​សំវរៈ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ណា​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​សង្រួម​ចក្ខុន្ទ្រិយ​សំវរៈ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ភិក្ខុ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​សោ​តិ​ន្ទ្រិ​យសំ​វរៈ​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​នូវ​ឃា​និ​ន្ទ្រិ​យសំ​វរៈ​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​នូវ​ជិវ្ហិន្ទ្រិយ​សំវរៈ​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​នូវ​កាយិន្ទ្រិយ​សំវរៈ​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​នូវ​មនិន្ទ្រិ​យសំ​វរៈ​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​សង្រួម​នូវ​មនិន្ទ្រិ​យសំ​វរៈ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ណា​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​សង្រួម​នូវ​មនិន្ទ្រិ​យសំ​វរៈ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636821241897765907
ទៅកាន់ទំព័រ៖