ព្រះត្រៃបិដក ភាគ ២០

ម្នាល​សារីបុត្ត​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​គួរ​យល់​យ៉ាងនោះ​ឡើយ​។​ ​ព្រោះថា​ ​ផ្លែ​ព​ទ្រា​ក្នុង​កាល​ឥឡូវនេះ​ ​មាន​ទំហំ​ប៉ុនណា​ ​ក្នុង​កាលពីដើម​ ​ក៏​មាន​ទំហំ​ប៉ុណ្ណោះ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​កាលដែល​តថាគត​នោះ​ ​យក​ផ្លែ​ព​ទ្រា​តែ១​ ​ប៉ុណ្ណោះ​ ​មក​ធ្វើជា​អាហារ​ ​កាយ​ក៏​ដល់​នូវ​ភាវៈ​ស្គាំងស្គម​ ​ហួសប្រមាណ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​អវយវៈ​តូច​ធំ​ ​របស់​តថាគត​ ​ក៏ដូចជា​ថ្នាំង​វល្លិ៍​ ​ឈ្មោះ​អសីតិ​ ​(​ដក​គន់​ ​ឬ​លែនពែន​)​ ​ឬដូច​ជា​ថ្នាំង​វល្លិ៍​កា​លា​ ​(​វល្លិ៍​អណ្តាត​ត្រកួត​)​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ទ្រគាក​របស់​តថាគត​ ​ក៏ដូចជា​ជើង​សត្វ​ឱដ្ឋ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ឆ្អឹងខ្នង​របស់​តថាគត​ ​រគីមរគាម​ ​ដូចជា​ខ្សែ​ដែលគេ​វេញ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ឆ្អឹងជំនីរ​ទាំងឡាយ​ ​របស់​តថាគត​ ​ក៏​រគីមរគាម​ ​ដូច​បង្កង់​សាលា​ចាស់​ ​ដែល​រខេករខាក​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ប្រស្រីភ្នែក​ ​ឬ​កែវភ្នែក​របស់​តថាគត​ ​ក៏​ខូង​ជ្រៅ​ទៅ​ក្នុង​រណ្តៅ​ភ្នែក​ ​ដូចជា​ក្រពេញ​ទឹក​ ​ដែល​ជ្រៅ​ខូង​ទៅ​ក្នុង​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636821421835397751
ទៅកាន់ទំព័រ៖