ព្រះត្រៃបិដក ភាគ ២០

អណ្តូង​ទឹក​ដ៏​ជ្រៅ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ស្បែក​ក្បាល​របស់​តថាគត​ ​ក៏​រួប​រិត​ស្វិត​ស្រពោន​ ​ដូចជា​ផ្លែ​ននោងព្រៃ​ ​ដែលគេ​កាត់​ទាំង​ខ្ចី​ ​តែង​រួប​រិត​ស្វិត​ស្រពោន​ ​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​គិតថា​ ​នឹង​ស្ទាប​ស្បែក​ពោះ​ ​ហើយ​ចាប់ទៅ​ត្រូវ​ទ្រនុង​ឆ្អឹងខ្នង​វិញ​ ​តថាគត​ ​គិតថា​ ​នឹង​ស្ទាប​ទ្រនុង​ឆ្អឹងខ្នង​ ​ហើយ​ចាប់ទៅ​ត្រូវ​ស្បែក​ពោះ​វិញ​ ​ម្នាល​សារីបុត្ត​ ​ស្បែក​ពោះ​របស់​តថាគត​ ​ក៏​ជាប់គ្នា​នឹង​ទ្រនុង​ឆ្អឹងខ្នង​ដោយពិត​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​គិតថា​ ​នឹង​បន្ទោបង់​វច្ចៈ​ ​ឬ​ទឹកមូត្រ​ ​ក៏​ដួលផ្កាប់មុខ​ទៅលើ​ផែនដី​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​កាល​ធ្វើ​កាយ​នោះ​ឯង​ ​ឲ្យបាន​ស្រួល​ ​ក៏​យកដៃ​ស្ទាប​ខ្លួន​។​ ​ម្នាល​សារីបុត្ត​ ​កាល​តថាគត​នោះ​ ​យកដៃ​ស្ទាប​ខ្លួន​ ​រោម​ទាំងឡាយ​ ​ដែល​មាន​គល់​ស្អុយ​ ​ក៏​ជ្រុះចេញ​ចាក​កាយ​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​។​
 ​[​១៨៦​]​ ​ម្នាល​សារីបុត្ត​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​តែង​និយាយ​យ៉ាងនេះ​ ​តែង​យល់​យ៉ាងនេះ​ថា​ ​សេចក្តី​បរិសុទ្ធ​កើតមាន​ ​ព្រោះ​អាហារ​(​តិច​)​។​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ចិញ្ចឹម​អត្តភាព​ ​ដោយ​សណ្តែកបាយ​ទាំងឡាយ
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636821465003676836
ទៅកាន់ទំព័រ៖