ព្រះត្រៃបិដក ភាគ ២០
។បេ។ ចិញ្ចឹមអត្តភាពដោយល្ងទាំងឡាយ។បេ។ ចិញ្ចឹមអត្តភាព ដោយអង្ករទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ទំពាស៊ីអង្ករខ្លះ ទំពាស៊ីចុងអង្ករខ្លះ ផឹកទឹកអង្ករខ្លះ បរិភោគនំ ដែលធ្វើពីអង្ករច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត ចំណែកតថាគត ធ្លាប់អាស្រ័យអាហារ ចំពោះអង្ករតែមួយគ្រាប់ ប៉ុណ្ណោះ។ ម្នាលសារីបុត្ត អ្នកប្រហែលជាមានសេចក្តីយល់ឃើញយ៉ាងនេះថា អង្ករក្នុងសម័យនោះ ជាអង្ករធំៗទេដឹង។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់ឃើញយ៉ាងនេះឡើយ។ ព្រោះថា អង្ករក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលនោះ ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ អាស្រ័យអាហារចំពោះតែអង្ករ១គ្រាប់ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិកៈ ឬថ្នាំងវល្លិ៍កាលា ។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត។បេ។ ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត។បេ។ ដូចជាខ្សែដែលគេវេញ។ ដូចជាបង្កង់នៃសាលាចាស់។បេ។ ដូចជា
ID: 636821465248620846
ទៅកាន់ទំព័រ៖