ព្រះត្រៃបិដក ភាគ ២០

កំពេញ​ទឹក​ ​ដែល​ជ្រៅ​ខូង​ចុះទៅ​។​បេ​។​ ​ដូចជា​ផ្លែ​រនោង​ព្រៃ​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​គិតថា​ ​និង​ស្ទាប​ស្បែក​ពោះ​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​គិតថា​ ​នឹង​បន្ទោបង់​នូវ​វច្ចៈ​ក្តី​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​កាល​ធ្វើ​កាយ​នោះ​ឯង​ ​ឲ្យបាន​ស្រួល​។​បេ​។​ ​ឯ​រោម​ទាំងឡាយ​ ​មាន​គល់​ស្អុយ​ ​ក៏​ជ្រុះចេញ​ចាក​កាយ​ ​ព្រោះ​ហេតុ​តថាគត​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​មិនបាន​ត្រាស់​ដឹងគុណ​វិសេស​ ​គឺ​ញាណទស្សនៈ​ ​ជា​គុណ​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ដ៏​ប្រសើរ​ ​ជា​អំពើ​ដែលគេ​ធ្វើតាម​បាន​ដោយ​កម្រ​នោះ​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ហេតុ​ ​(​តថាគត​)​ ​មិនទាន់​បាន​ត្រាស់​ដឹង​នូវ​បញ្ញា​ដ៏​ប្រសើរ​នេះឯង​ ​អរហត្តមគ្គ​បញ្ញា​ណា​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​អរហត្តមគ្គ​បញ្ញា​នោះ​ ​ជា​បញ្ញា​ដ៏​ប្រសើរ​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​ដឹកនាំ​សត្វ​អ្នកធ្វើ​តាម​នោះ​ ​ឲ្យអស់​ទៅ​នៃ​វដ្ត​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​។​
 [​១៨៧​]​ ​ម្នាល​សារីបុត្ត​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​តែង​និយាយ​យ៉ាងនេះ​ ​តែង​យល់​យ៉ាងនេះ​ថា​ ​សេចក្តី​បរិសុទ្ធ​កើតមាន​ ​ព្រោះ​សង្សារ​ ​គឺ​ការ​អន្ទោល​ទៅ​ ​(​ច្រើន​ជាតិ​)​។​ ​ម្នាល​សារីបុត្ត​ ​សង្សារ​ណា​ ​ដែល​តថាគត​មិនធ្លាប់​អន្ទោល​ទៅ​ ​ដោយ​កាល​វែង​នេះ​ ​វៀរលែងតែ​ទេវលោក​ឈ្មោះ​សុទ្ធាវាស​ទាំងឡាយ​ចេញ​ ​សង្សារ​នុ៎ះឯង​ ​បុគ្គល​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636821465521816472
ទៅកាន់ទំព័រ៖