ព្រះត្រៃបិដក ភាគ ២០

តែថា​ ​កាលណា​បុរស​ដ៏​ចំរើន​នេះ​ ​គ្រាំគ្រា​ ​ចំរើន​វ័យ​ ​ចាស់​ ​ដល់ហើយ​នូវ​សេចក្តី​ថមថយ​ដោយលំដាប់​ ​មាន​អាយុ៨០​ ​ឬ៩០ឆ្នាំ​ ​ឬ១០០ឆ្នាំ​ ​រាប់​អំពី​កំណើត​មក​ ​ក្នុង​កាលនោះ​ ​បុរស​នេះ​ ​ក៏​សាបសូន្យ​ចាក​បញ្ញា​ដ៏​ឈ្លាសវៃ​។​ ​ម្នាល​សារីបុត្ត​ ​សេចក្តី​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​ឥឡូវនេះ​ ​តថាគត​គ្រាំគ្រា​ ​ចំរើន​វ័យ​ ​ចាស់​ ​ដល់ហើយ​នូវ​សេចក្តី​ថមថយ​ដោយលំដាប់​ ​មាន​អាយុ៨០ឆ្នាំ​ហើយ​ ​វ័យ​របស់​តថាគត​ ​ក៏​នៅតែ​ប្រព្រឹត្តទៅ​បាន​។​ ​ម្នាល​សារីបុត្ត​ ​ក្នុង​ទីនេះ​ ​សាវ័ក​របស់​តថាគត​ទាំង៤រូប​ ​សុទ្ធតែ​មាន​អាយុ១០០ឆ្នាំ​ ​រស់នៅ​អស់១០០ឆ្នាំ​ ​ជា​អ្នក​ប្រកបដោយ​សតិ​ ​និង​គតិ​ ​និង​សេចក្តី​ព្យាយាម​ដ៏​ក្រៃលែង​ផង​ ​ដោយ​បញ្ញា​ដ៏​ឈ្លាសវៃ​ក្រៃលែង​ផង​ ​ម្នាល​សារីបុត្ត​ ​អ្នក​កាន់​ធ្នូ​ដ៏​មាំ​ ​បាន​សិក្សា​សិប្បៈ​រួចហើយ​ ​មានថ្វីដៃ​ស្ទាត់​ក្នុង​ការ​បាញ់​ ​បាន​យក​ព្រួញ​ដ៏​ស្រាល​ ​(​បាញ់​)​ ​ឲ្យ​ឆ្លង​រំលង​ស្រមោល​ដើមត្នោត​ទទឹង​ ​ដោយ​មិន​លំបាក​ឡើយ​ ​យ៉ាងណាមិញ​ ​សាវ័ក​ទាំង៤​ ​មានស្មារតី​ដ៏​ក្រៃលែង​ ​ក៏​យ៉ាងនោះ​ ​មាន​គតិ​ដ៏​ក្រៃលែង​ ​ក៏​យ៉ាងនោះ​ ​មាន​ព្យាយាម​ដ៏​ក្រៃលែង​ ​ក៏​យ៉ាងនោះ​ ​ប្រកបដោយ​បញ្ញា​ដ៏​ឈ្លាសវៃ​ក្រៃលែង​ ​ក៏​យ៉ាងនោះ​ ​ពួក​សាវ័ក​ទាំង៤នោះ​ ​តែង​សួរ​ប្រស្នា​ ​ប្រៀបធៀប​ដោយ​សតិ​ប្ប​ដ្ឋាន​ទាំង៤​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636821466472830866
ទៅកាន់ទំព័រ៖