ព្រះត្រៃបិដក ភាគ ២០
មហាទុក្ខក្ខន្ធសូត្រ ទី៣
[១៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម។ លំដាប់នោះ ភិក្ខុទាំងនោះ បានគិតគ្នា យ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែពួកយើង ឈៀងចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយសិន។ គ្រានោះឯង ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកពួកបរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជកអន្យតិរ្ថិយ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង
ID: 636821467791616297
ទៅកាន់ទំព័រ៖