ព្រះត្រៃបិដក ភាគ ២០

រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​សង្រួម​នូវ​សំវរៈ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ណា​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​សង្រួម​សំវរៈ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ ​ដោយ​ការ​សង្រួម​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ដោយ​ការ​សេព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អាស្រ័យ​សេព​ ​គឺ​ប្រើប្រាស់​នូវ​សំពត់​ចីវរ​ ​គ្រាន់តែ​ដើម្បី​ការពារ​នូវ​ត្រជាក់​ ​ដើម្បី​ការពារ​នូវ​កំ​ដៅ​ ​ដើម្បី​ការពារ​នូវ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​គ្រាន់តែ​ដើម្បី​បិទបាំង​នូវ​អវយវៈ​ ​ដែល​ធ្វើ​នូវ​សេច​ក្តី​ខ្មាស់​ឲ្យ​កម្រើក​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អាស្រ័យ​សេព​ ​គឺ​បរិភោគ​នូវ​ចង្ហាន់​បិណ្ឌបាត​ ​ដើម្បី​លេង​ដូច​ក្មេង​អ្នកស្រុក​ក៏ទេ​ ​ដើម្បីឲ្យ​កើត​បុរិស​មានៈ​ ​ស្រវឹង​ដូច​អ្នកប្រដាល់​ក៏ទេ​ ​ដើម្បី​ប្រដាប់​តាក់តែង​រាងកាយ​ ​ដូច​ស្រ្តី​ក្នុង​បូរី​ក៏ទេ​ ​ដើម្បី​ធ្វើឲ្យ​ផូរផង់​ពណ៌​សម្បុរ​ ​ដូច​អ្នករបាំ​ក៏ទេ​ ​បរិភោគ​ ​គ្រាន់តែ​ដើម្បីឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ​ដើម្បី​ញុំាង​ជិ​វិ​តិ​ន្ទ្រិយ​ ​ឲ្យ​ប្រព្រឹត្តទៅ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636821242171971591
ទៅកាន់ទំព័រ៖