ព្រះត្រៃបិដក ភាគ ២០

 [​១៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​តំ​រេ​ក​របស់​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​ ​(​ចំណង់​កាម​)​នេះ​ ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​អ្វីខ្លះ​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ត្រូវ​តាមចំណង់​ ​ជាទី​ត្រេកត្រអាល១​ ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ច្រមុះ​.​.​.​១​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​.​.​.​១​ ​ផ្សព្វ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ត្រូវ​តាមចំណង់​ ​ជាទី​ត្រេកត្រអាល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​កាមគុណ៥​ ​ប្រការ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​ ​សោមនស្ស​ ​កើតឡើង​ព្រោះ​អាស្រ័យ​កាមគុណ​ទាំង៥ប្រការ​នេះ​ ​នេះឯង​ជា​តំ​រេ​ក​ ​របស់​កាម​ទាំងឡាយ​។​
 [​១៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​ទោស​របស់​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ក្នុង​លោក​នេះ​ ​ចិញ្ចឹមជីវិត​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ដោយ​សិល្បសាស្ត្រ​ណាមួយ​ ​ទោះបី​ដោយ​ការរាប់​ម្រាម​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636821469121292350
ទៅកាន់ទំព័រ៖