ព្រះត្រៃបិដក ភាគ ២០
ដៃទទេក្តី ដោយការរាប់លេខនព្វន្តក្តី ដោយការរាប់ប្រមូលក្តី
(១) ដោយកសិកម្មក្តី ដោយពាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាអ្នកកាន់អាវុធក្តី ដោយភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រណាមួយក្តី កុលបុត្តដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនព្រោះសេចក្តីស្រេកឃ្លាន ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែងខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏មិនបានសម្រេច កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា
(១) អដ្ឋកថា ពន្យល់ថា ដូចគេរមិលមើលស្រែ ហើយរាប់ថា ក្នុងស្រែនេះ ប្រហែលជាបានស្រូវប៉ុណ្ណោះ ឬរមិលមើលដើមឈើ ហើយរាប់ស្មានថា ដើមឈើនេះ ប្រហែលជាមានផ្លែប៉ុណ្ណោះ។
ID: 636821469466422090
ទៅកាន់ទំព័រ៖