ព្រះត្រៃបិដក ភាគ ២០
ឱ សេចក្តីប្រឹងប្រែងរបស់អញ ឥតអំពើសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥតផលសោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែងខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏សម្រេច កុលបុត្តនោះ តែងទទួលនូវសេចក្តីទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយនោះទៅបាន កុំឲ្យចោរទាំងឡាយលួចយកបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅបាន។ កាលកុលបុត្តនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះ ក៏ស្រាប់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងឡាយនោះទៅក្តី ចោរទាំងឡាយ លួចយកទៅក្តី ភ្លើងឆេះទៅក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជា
ID: 636821469706145802
ទៅកាន់ទំព័រ៖