ព្រះត្រៃបិដក ភាគ ២០

មិន​មានដល់​អាត្មាអញ​វិញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រោះតែ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​ ​បាន​ជា​ព្រះរាជា​ទាំងឡាយ​ ​ទាស់ទែងគ្នា​ ​នឹង​ព្រះរាជា​ទាំងឡាយ​ខ្លះ​ ​ក្សត្រ​ទាំងឡាយ​ទាស់ទែងគ្នា​ ​នឹង​ក្សត្រ​ទាំងឡាយ​ខ្លះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ទាស់ទែងគ្នា​ ​នឹង​ព្រាហ្មណ៍​ទាំងឡាយ​ខ្លះ​ ​គហបតី​ទាំងឡាយ​ ​ទាស់ទែងគ្នា​ ​នឹង​គហបតី​ទាំងឡាយ​ខ្លះ​ ​មាតា​ទាស់ទែង​នឹង​បុត្ត​ខ្លះ​ ​បុត្ត​ទាស់ទែង​នឹង​មាតា​ខ្លះ​ ​បិតា​ទាស់ទែង​នឹង​បុត្ត​ខ្លះ​ ​បុត្ត​ទាស់ទែង​នឹង​បិតា​ខ្លះ​ ​បងប្អូន​ប្រុស​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ខ្លះ​ ​បងប្អូន​ប្រុស​ទាស់ទែង​នឹង​បងប្អូន​ស្រី​ខ្លះ​ ​បងប្អូន​ស្រី​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ខ្លះ​ ​សំឡាញ់​ទាស់ទែង​នឹង​សំឡាញ់​ខ្លះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​ដល់​នូវ​សេចក្តី​ឈ្លោះប្រកែក​ ​ប្រកាន់​ខុស​ ​ទាស់ទែងគ្នា​ ​ក្នុង​ទីនោះ​ហើយ​ ​ប្រហារ​គ្នា​ទៅវិញទៅមក​ដោយដៃ​ខ្លះ​ ​ប្រហារ​គ្នា​ដោយ​ដុំដី​ខ្លះ​ ​ប្រហារ​គ្នា​ដោយ​ដំបង​ខ្លះ​ ​ប្រហារ​គ្នា​ដោយ​គ្រឿង​សស្ត្រា​ខ្លះ​ ​ជន​ទាំងនោះ​ ​ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ក្នុង​ទីនោះ​ខ្លះ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636821469966350684
ទៅកាន់ទំព័រ៖