ព្រះត្រៃបិដក ភាគ ២០

ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ ​គឺ​សេចក្តី​ស្រេកឃ្លាន​ដែល​មាន​ហើយ​ផង​ ​និង​ញុំាង​វេទនា​ថ្មី​ ​គឺ​ការ​ឆ្អែត​ហួសប្រមាណ​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​កិរិយា​ប្រព្រឹត្តទៅ​នៃ​ឥរិយាបថ​ទាំង៤ក្តី​ ​សេចក្តី​មិន​មានទោស​ ​មាន​មិន​ច្រអូស​កាយ​ ​មិន​ច្រអូស​ចិត្តជា​ដើម​ក្តី​ ​កិរិយា​នៅ​សប្បាយ​ក្នុង​ឥរិយាបថ​ទាំង៤ក្តី​ ​នឹង​មានដល់​អាត្មាអញ​ ​ដោយ​បាន​បរិភោគ​នូវ​ចង្ហាន់​បិណ្ឌបាត​នេះ​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អាស្រ័យ​សេព​ ​គឺ​ប្រើប្រាស់​នូវ​ទីសេនាសនៈ​ ​គ្រាន់តែ​ដើម្បី​ការពារ​នូវ​ត្រជាក់​ ​ដើម្បី​ការពារ​នូវ​កំ​ដៅ​ ​ដើម្បី​ការពារ​នូវ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​គ្រាន់តែ​ដើម្បី​បន្ទោបង់​នូវ​ក្រវល់ក្រវាយ​ ​ដែល​កើតអំពី​រដូវ​ ​ហើយ​អភិរម្យ​សម្ងំ​នៅក្នុង​ព្រះ​កម្មដ្ឋាន​។​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អាស្រ័យ​សេព​ ​គឺ​បរិភោគ​នូវ​គ្រឿងបរិក្ខារ​ ​ជាទី​រក្សា​នូវ​ជីវិត​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​គ្រាន់តែ​ដើម្បី​ការពារ​នូវ​វេទនា​ទាំងឡាយ​ ​ដែល​បៀត​បៀន​ផ្សេង​ៗ​ ​ដែល​កើតឡើង​ហើយ​ ​ដើម្បី​ប្រាសចាក​ទុក្ខ​ខ្លាំង​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636821242386443858
ទៅកាន់ទំព័រ៖