ព្រះត្រៃបិដក ភាគ ២០

វាយ​ដោយ​ផ្តៅ​ខ្លះ​ ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​កាត់​ដៃ​ខ្លះ​ ​កាត់​ជើង​ខ្លះ​ ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​កាត់​ច្រមុះ​ខ្លះ​ ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ធ្វើ​ពិ​លង្គ​ថា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​(​១​)​ខ្លះ​ ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ឲ្យ​រលីង​ ​ដូចជា​សម្បក​ស័ង្ខ​(​២​)​ខ្លះ​ ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​មាត់​ឲ្យ​ដូចជា​មាត់​រាហូ​(​៣​)​ខ្លះ​ ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​គឺ​អំពើ​ដែល​ធ្វើខ្លួន​មនុស្ស​ឲ្យ​ដូចជា​ផ្កាភ្លើង​(​៤​)​ខ្លះ​ ​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ដុត​ដៃ​(​៥​)​ខ្លះ​ ​ធ្វើ​នូវ​ឯ​រក​វត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែល​ធ្វើដូចជា​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​អំពើ​ដែលគេ​បកស្បែក​ក្បាល​ ​ហើយ​យក​ដង្កាប់​ ​ចាប់​ដុំដែក​ដែល​ក្តៅ​ ​ដាក់លើ​រលា​ក្បាល​នោះ​ ​ខួរ​ក្នុង​ក្បាល​ក៏​ពុះ​ឡើង​។​ ​(​២​)​ ​អំពើ​ដែលគេ​ចៀរ​ស្បែក​ ​តាំង​អំពី​បបូរមាត់​ខាងលើ​ ​រហូតដល់​គំ​ត្រចៀក​ទាំងពីរ​ ​រៀងមក​ដល់​កញ្ចឹងក​ ​ហើយ​យក​សក់​រុំ​នឹង​កំណាត់ឈើ​ ​រួច​ទាញ​កន្ត្រាក់​ឲ្យ​របើក​ស្បែក​ក្បាល​ចេញ​ ​ហើយ​យក​ដុំ​ថ្មដុស​ខាត់​រលា​ក្បាល​ឲ្យ​រលីង​ ​រួច​លាង​ទឹក​ឲ្យ​ស្អាត​ ​ឲ្យ​សល់​នៅតែ​ឆ្អឹង​រលា​ដែល​ស​ដូចជា​សំបក​ស័ង្ខ​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​ ​អំពើ​ដែលគេ​យក​កង្វារ​ដែក​ ​ថ្ពក់​មាត់​ឲ្យ​ហា​ ​ហើយ​ដុត​ប្រទីប​ក្នុង​មាត់​ ​ហើយ​យក​ពន្លាក​ដាប់​មាត់​ឲ្យ​រយះ​ដល់​គំ​ត្រចៀក​ទាំងពីរ​ ​ឲ្យ​ដូចជា​មាត់​រាហូ​។​ ​(​៤​)​ ​[​អំពើ​ដែលគេ​យក​កំណាត់សំពត់​ ​ជ្រលក់​ប្រេង​ ​រុំ​សរីរៈ​ទាំងអស់​ ​ហើយ​ឈួល​ភ្លើង​។​ ​(​៥​)​ ​អំពើ​ដែលគេ​យក​កំណាត់សំពត់​ជ្រលក់​ប្រេង​ ​រុំ​ដៃ​ទាំងពីរ​ ​ហើយ​ឈួល​ភ្លើង​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636821472525747073
ទៅកាន់ទំព័រ៖