ព្រះត្រៃបិដក ភាគ ២០
ពន្លាត់ស្បែកពពែខ្លះ
(១) ធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ
(២) ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ
(៣) ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ
(៤) ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ
(៥) ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ
(៦) ធ្វើនូវបលិឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ
(៧) ធ្វើនូវ
(១) អដ្ឋកថា ថាអំពើដែលគេឆូតស្បែកពីត្រឹម ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យអ្នកទោសនោះ ជាន់ផ្ទាំងស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។ (២) អំពើដែលគេឆូតស្បែកតាំងពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹមកជើង ឲ្យស្បែកខាងលើមកគ្របសរីរៈខាងក្រោម ដូចជាស្លៀកសំពត់សម្បកឈើ។ (៣) អំពើដែលគេដាក់កងដែកត្រង់ដុំដៃទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោតទាំង៤ មានសណ្ឋានដូចជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះជាប់នឹងផែនដី។ (៤) អំពើដែលគេយកកាងបោះទៅឲ្យជាប់សាច់ស្បែក និងសរសៃ ហើយទាញកន្ទ្រាក់ឲ្យដាច់។ (៥) អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់ ឲ្យមានរណ្តៅប្រមាណប៉ុនកហាបណៈមួយៗ។ (៦) អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំសរីរៈ ហើយយកទឹកផ្សា ស្រោចឲ្យសាច់ស្បែកសរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។ (៧) អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោងត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។
ID: 636821475621244126
ទៅកាន់ទំព័រ៖