ព្រះត្រៃបិដក ភាគ ២០
សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ទោះស្លាប់អស់២ថ្ងៃក្តី ទោះស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើមប៉ោងឡើង មានសម្បុរខៀវ មានខ្ទុះហូរចេញ (តាមទ្វារផ្សេងៗ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងតែចឹកស៊ីក្តី ពួកត្មាត កំពុងចឹកស៊ីក្តី ត្រដក់ទាំងឡាយ កំពុងចឹកស៊ីក្តី ស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយកំពុងកកេរស៊ីក្តី បាណកជាតិទាំងឡាយ
ID: 636821479387829562
ទៅកាន់ទំព័រ៖