ព្រះត្រៃបិដក ភាគ ២០
[២០៣] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយដែលជាគ្រឿងកំចាត់បង់នូវឆន្ទរាគ ការលះបង់ឆន្ទរាគ ក្នុងរូបទាំងឡាយណា នេះឯងជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។
[២០៤] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយឯណានីមួយ មិនដឹងនូវតម្រេករបស់រូបទាំងឡាយ ថាជាគ្រឿងត្រេកផង មិនបានដឹងនូវទោសរបស់រូបទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង តាមពិតយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវរូបទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹងនូវរូបទាំងឡាយបាន និងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ ហេតុនេះ មិនជាឋានៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងនូវតម្រេក របស់រូបទាំងឡាយ ថាជាគ្រឿងត្រេកផង ដឹងនូវទោសរបស់រូបទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ នឹងកំណត់ដឹងនូវរូបទាំងឡាយ ដោយខ្លួនឯងឬ
ID: 636821480122471581
ទៅកាន់ទំព័រ៖