ព្រះត្រៃបិដក ភាគ ២០
កាលភិក្ខុនោះ មិនអាស្រ័យសេព នូវបច្ច័យណាមួយដោយឧបាយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អាស្រ័យសេព នូវបច្ច័យណាមួយ ដោយឧបាយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការសេព។
[១៥] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អត់ធន់ចំពោះត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាអ្នកអត់ទ្រាំនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងគន្លងពាក្យ ដែលគេនិយាយមិនពីរោះ ទ្រគោះ ខ្ជីខ្ជា និងទុក្ខវេទនា ដែលកើតឡើង ប្រព្រឹត្តទៅក្នុងសរីរកាយដ៏ក្លា អាក្រក់ ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអត់ទ្រាំនូវហេតុណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ អត់ធន់ទ្រាំនូវហេតុណាមួយបាន យ៉ាងនេះវិញ
ID: 636821242663039679
ទៅកាន់ទំព័រ៖