ព្រះត្រៃបិដក ភាគ ២០

ឬក៏​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើបនឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយ​បាន​ ​និង​បបួល​នូវ​បុគ្គល​ដទៃ​ ​ដើម្បី​សេចក្តី​ប្រតិបត្តិ​យ៉ាងនោះ​ ​នេះ​ទើប​ជា​ឋានៈ​។​ ​
 ​[​២០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​តម្រេក​ ​របស់​វេទនា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​ ​ក្នុង​សម័យ​នោះ​ ​(​ភិក្ខុ​នោះ​ឯង​)​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិនបាន​គិត​ដើម្បី​បៀតបៀន​បុគ្គល​ទាំង២ពួក​ ​គឺ​ខ្លួន​ ​និង​បុគ្គល​ដទៃ​ផង​ ​ក្នុង​សម័យ​នោះ​ ​(​ភិក្ខុ​នោះ​)​ ​ឈ្មោះថា​ ​ទទួល​នូវ​វេទនា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​(​ឥត​ទុក្ខ​)​ ​តែមួយ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636821480397107290
ទៅកាន់ទំព័រ៖