ព្រះត្រៃបិដក ភាគ ២០
[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជាគ្រឿងរលាស់ចេញនូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាគ្រឿងកំចាត់បង់ នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគ ក្នុងវេទនាទាំងឡាយណា នេះឯង ជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។
[២០៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនបានដឹងនូវតម្រេករបស់វេទនាទាំងឡាយ ថាជាគ្រឿងត្រេកផង មិនបានដឹងនូវទោសរបស់វេទនាទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត សមណព្រាហ្មណ៍ទាំងនោះ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹងកំណត់ដឹង នូវវេទនាទាំងឡាយបាន ទាំងបបួលបុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិយ៉ាងនោះ នេះ មិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់វេទនាទាំងឡាយ ថាជាគ្រឿងត្រេកផង ដឹងនូវទោសរបស់វេទនាទាំងឡាយ ថាជាទោស
ID: 636821481162971094
ទៅកាន់ទំព័រ៖