ព្រះត្រៃបិដក ភាគ ២០
ចូឡទុក្ខក្ខន្ធសូត្រ ទី៤
[២០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងសក្កជនបទ។ លំដាប់នោះឯង សក្យរាជ ទ្រង់ព្រះនាមមហានាម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងអស់កាលជាយូរហើយ យ៉ាងនេះថា លោភៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ទោសៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត មោហៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ប៉ុន្តែចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ទើបមានសេចក្តីត្រិះរិះយ៉ាងនេះថា ចុះធម៌អ្វីហ្ន៎ នៅខាងក្នុងសន្តាន ដែល
ID: 636821481767475670
ទៅកាន់ទំព័រ៖