ព្រះត្រៃបិដក ភាគ ២០
អាត្មាអញ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ។
[២១០] ព្រះមានព្រះភាគត្រាស់ថា ថ្វាយព្រះពរមហានាម ធម៌គឺលោភៈ ទោសៈ មោហៈ ក្នុងសន្តាននោះឯង ដែលមហាបពិត្រ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ។ បពិត្រមហានាម បើធម៌ក្នុងសន្តាននោះ មហាបពិត្រ បានលះបង់អស់ហើយ។ មហាបពិត្រ នឹងគប្បីលែងនៅគ្រប់គ្រងផ្ទះ នឹងគប្បីលែងបរិភោគកាមទាំងឡាយ។ បពិត្រមហានាម ធម៌ខាងក្នុងសន្តាននោះឯង មហាបពិត្រ លះបង់មិនទាន់បាន ព្រោះហេតុនោះ បានជាមហាបពិត្រនៅគ្រប់គ្រងផ្ទះ បរិភោគនូវកាមទាំងឡាយ។
[២១១] ថ្វាយព្រះពរមហានាម បើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនពេក។ អរិយសាវ័កនោះឯង បានវៀរ
ID: 636821482088104009
ទៅកាន់ទំព័រ៖