ព្រះត្រៃបិដក ភាគ ២០
ចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ
(១) ឬគុណជាតដទៃដែលល្អិត
(២) លើសជាងបីតិ និងសុខនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះ នឹងឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញនោះ មិនមែនឡើយ។ បពិត្រមហានាម កាលណាបើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ អរិយសាវ័កនោះ ទើបឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយទៀតឡើយ។ បពិត្រមហានាម ប៉ុនអម្បាលតថាគត កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង ក្នុងកាលមុន អំពីកាលត្រាស់ដឹងនៅឡើយ បានឃើញ
(១) អដ្ឋកថា ថា បានដល់ឈានពីរ ដែលប្រកបដោយបីតិ គឺបឋមជ្ឈាន និងទុតិយជ្ឈាន។ (២) បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន សោតាបត្តិមគ្គ និងសកទាគាមិមគ្គ។
ID: 636821483296853146
ទៅកាន់ទំព័រ៖