ព្រះត្រៃបិដក ភាគ ២០
ច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះ វៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ តថាគតនោះ ក៏ដឹងប្រាកដថា អាត្មាអញ ត្រឡប់មករកកាមទាំងឡាយវិញ ដោយពិត។ បពិត្រមហានាម លុះកាលណាតថាគត បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខផង ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះផង កាលបើដូច្នេះ តថាគត ដឹងច្បាស់ថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញឡើយ។
ID: 636821483568488682
ទៅកាន់ទំព័រ៖