ព្រះត្រៃបិដក ភាគ ២០

 [​២១២​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​ចុះ​អ្វី​ជា​តម្រេក​របស់​កាម​ទាំងឡាយ​។​ ​បពិត្រ​មហា​នាម​ ​កាមគុណ​ទាំងនេះ​ ​មាន៥ប្រការ​ ​ចុះ​កាមគុណ៥ប្រការ​ ​តើ​អ្វីខ្លះ​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​បាន​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ត្រូវ​តាមចំណង់​ ​ជាទី​ត្រេកត្រអាល១​ ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​បាន​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​បាន​ដោយ​ច្រមុះ​.​.​.​១​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​បាន​ដោយ​អណ្តាត​.​.​.​១​ ​ផ្សព្វ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​បាន​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ត្រូវ​តាមចំណង់​ ​ជាទី​ត្រេកត្រអាល១​ ​បពិត្រ​មហា​នាម​ ​នេះឯង​ឈ្មោះថា​ ​កាមគុណ៥​ ​ប្រការ​។​ ​បពិត្រ​មហា​នាម​ ​ត្រង់​ដែល​សេចក្តី​សុខ​ ​សោមនស្ស​ ​កើតឡើង​ព្រោះ​អាស្រ័យ​កាមគុណ​ទាំង៥នេះឯង​ ​ជា​តំ​រេ​ក​ ​របស់​កាម​ទាំងឡាយ​។​
 [​២១៣​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​ចុះ​អ្វី​ជា​ទោស​របស់​កាម​ទាំងឡាយ​។​ ​បពិត្រ​មហា​នាម​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ចិញ្ចឹមជីវិត​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ដោយ​សិល្បសាស្ត្រ​ណា​នីមួយ​ ​ទោះបី​ដោយ​ការរាប់​ម្រាមដៃ​ទទេ​ក្តី​ ​ដោយ​ការរាប់​លេខនព្វន្ត​ក្តី​ ​ដោយ​ការរាប់​ប្រមូល​ក្តី​ ​ដោយ​កសិកម្ម​ក្តី​ ​ដោយ​វាណិជ្ជកម្ម​ក្តី​ ​ដោយ​គោរក្ខកម្ម​ក្តី​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636821483856585160
ទៅកាន់ទំព័រ៖