ព្រះត្រៃបិដក ភាគ ២០

អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ដោយ​ការអត់ធន់​។​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ដោយ​ការ​វៀរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​វៀរ​នូវ​ដំរី​កាច​ ​វៀរ​សេះ​កាច​ ​វៀរ​គោ​កាច​ ​វៀរ​ឆ្កែកាច​ ​វៀរ​សត្វ​ពស់​ ​ដង្គត់ឈើ​ ​ចម្រូង​បន្លា​ ​អណ្តូង​ ​ជ្រោះ​ ​រណ្តៅ​ទឹក​សំអុយ​ ​និង​ប្រឡាយ​ទឹក​សំអុយ​។​ ​មួយវិញទៀត​ ​ភិក្ខុ​អង្គុយ​លើ​អាសនៈ​ ​មិន​សមគួរ​ ​មាន​សភាព​យ៉ាងណា​ ​ត្រាច់​ទៅ​ក្នុង​ទី​មិន​គួរ​ ​មាន​សភាព​យ៉ាងណា​ ​សេពគប់​នូវ​បាបមិត្រ​ ​មាន​សភាព​យ៉ាងណា​ ​ពួក​សព្រហ្មចារី​ភិក្ខុ​ ​ជា​អ្នកប្រាជ្ញ​ ​គប្បី​ជឿ​ ​(​ថា​ភិក្ខុ​នោះ​ ​ជា​អ្នក​ប្រព្រឹត្តទៅ​)​ ​ក្នុង​ទី​ដ៏​លាមក​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​វៀរ​នូវ​អាសនៈ​ ​ដែល​មិន​សមគួរ​នោះ​ផង​ ​នូវ​ទីគោ​ចរ​ ​ដែល​មិន​សមគួរ​នោះ​ផង​ ​នូវ​ពួក​បាបមិត្រ​នោះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​វៀរ​នូវ​ហេតុ​ ​ដែល​គួរ​វៀរ​ណាមួយ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636821242909023748
ទៅកាន់ទំព័រ៖