ព្រះត្រៃបិដក ភាគ ២០
ដោយភាវៈនៃខ្លួនជាខ្មាន់ធ្នូក្តី ដោយភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រឯណានីមួយក្តី កុលបុត្រដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេ ជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនដោយសេចក្តីស្រេកឃ្លាន បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្រនោះ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត យ៉ាងនេះហើយ ភោគៈទាំងនោះ ក៏មិនបានសម្រេច កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ឱ សេចក្តីប្រឹងប្រែងរបស់អញ អសារឥតការសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥតផលប្រយោជន៍សោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្តនោះ ខំប្រឹងប្រែង ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងនោះ
ID: 636821484089548485
ទៅកាន់ទំព័រ៖