ព្រះត្រៃបិដក ភាគ ២០
[២១៤] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាព្រះរាជាទាំងឡាយ ទាស់ទែងគ្នា នឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្រទាស់ទែងគ្នានឹងមាតាខ្លះ បិតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្តទាស់ទែងគ្នានឹងបិតាខ្លះ បងប្អូនប្រុសគ្នាទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងគ្នា នឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងគ្នា នឹងសំឡាញ់ខ្លះ។ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះ ហើយប្រហារគ្នានឹងគ្នា ដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នា ដោយដំបងខ្លះ ប្រហារគ្នា ដោយគ្រឿងសស្ត្រាវុធខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯង
ID: 636821484663751328
ទៅកាន់ទំព័រ៖