ព្រះត្រៃបិដក ភាគ ២០
ជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៥] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាមនុស្សទាំងឡាយ កាន់យកនូវដាវ និងខែល កាន់យកនូវធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលលើកជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នា ដោយព្រួញខ្លះ ចាក់គ្នា ដោយលំពែងខ្លះ កាប់ក្បាលគ្នា ដោយដាវខ្លះ ក្នុងសង្គ្រាមនោះ ពួកមនុស្សទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
ID: 636821484927426409
ទៅកាន់ទំព័រ៖