ព្រះត្រៃបិដក ភាគ ២០

 [​២១៦​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​មួយទៀត​ ​ព្រោះតែ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​ ​បាន​ជាពួក​មនុស្ស​ទាំងនោះ​ ​កាន់​យក​នូវ​ដាវ​ ​និង​ខែល​ ​កាន់​ធ្នូ​ ​សៀត​បំពង់ព្រួញ​ ​ចូល​ទៅកាន់​បន្ទាយ​ ​ដែល​លាប​បូក​ដោយ​បាយ​អរ​ ​កាលដែល​គេ​បាញ់​ព្រួញ​មក​ក្តី​ ​កាលដែល​គេ​ពួយលំពែង​មក​ក្តី​ ​កាលដែល​គេ​ងាដាវ​ឡើង​ក្តី​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​បាញ់​គ្នា​ដោយ​ព្រួញ​ខ្លះ​ ​ចាក់​គ្នា​ដោយ​លំពែង​ខ្លះ​ ​បាចសាច​ដាក់គ្នា​ដោយ​អាចម៍គោ​ជ្រាយ​ខ្លះ​ ​ញាំញី​គ្នា​ដោយ​រនាស់ដែក​ខ្លះ​ ​កាប់​ក្បាល​គ្នា​ដោយ​ដាវ​ខ្លះ​ ​ក្នុង​បន្ទាយ​នោះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ខ្លះ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើ​តែ​នឹង​ស្លាប់​ខ្លះ​ ​ក្នុង​បន្ទាយ​នោះ​។​ ​បពិត្រ​មហា​នាម​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​។​
 [​២១៧​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​មួយទៀត​ ​ព្រោះតែ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​ ​មនុស្ស​ទាំងឡាយ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636821485169810273
ទៅកាន់ទំព័រ៖