ព្រះត្រៃបិដក ភាគ ២០

ក៏​កាត់​នូវ​ជញ្ជាំង​ផ្ទះ​ខ្លះ​ ​ប្លន់​ខ្លះ​ ​កំហែង​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ​ៗ​ខ្លះ​ ​ឈរ​ស្កាត់ច្រក​ផ្លូវ​ខ្លះ​ ​គប់​រក​នូវ​ភរិយា​ ​របស់​អ្នកដទៃ​ខ្លះ​ ​ព្រះរាជា​ទាំងឡាយ​ ​ចាប់​មនុស្ស​ទាំងនោះ​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ករណ៍​ទាំងឡាយ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​។​បេ​។​ ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​(​១​)​ ​គឺ​អំពើ​ដែល​ធ្វើខ្លួន​មនុស្ស​ឲ្យ​ដូចជា​ផ្កាភ្លើង​ខ្លះ​ ​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​(​២​)​ ​គឺ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​ ​ធ្វើ​នូវ​ឯ​រក​វត្តិ​ក​កម្ម​(​៣​)​ ​គឺ​អំពើ​ដែល​ធ្វើដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​ ​ធ្វើ​នូវ​ចីរ​ក​វាសិក​កម្ម​(​៤​)​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ស្លៀកសំពត់​សម្បកឈើ​ខ្លះ​ ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​(​៥​)​ ​គឺ​អំពើ​ដែល​ធ្វើ​ ​ឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​ ​ធ្វើ​នូវ​ពលិ​សមំសិ​ក​កម្ម​(​៦​)​ ​គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ដោយ​កាង​ ​ឬ​សន្ទូច​ខ្លះ​ ​ធ្វើ​នូវ​ក​ហាប​ណ​ក​កម្ម​(​៧​)​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យខូច​សរីរៈ​ប្រមាណ​ប៉ុន​កហាបណៈ​ខ្លះ​ ​ធ្វើ​នូវ​ខា​រាប​ដិ​ច្ឆ​ក​កម្ម​(​៨​)​ ​គឺ​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ ​ស្រោច​ខ្លះ​ ​ធ្វើ​នូវ​ប​លិ​ឃ​បរិវត្តិ​ក​កម្ម​(​៩​)​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​បង្វិល​ជើងគុល​ ​ឬ​សសរ​គោល​ខ្លះ​ ​ធ្វើ​នូវ​ប​លា​លបី​ឋ​ក​កម្ម​(​១០​)​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​កណ្តាប់​ចំបើង​ខ្លះ​ ​ស្រោច​ដោយ​ប្រេង​ដែល​ក្តៅ​ខ្លះ​ ​ឲ្យ​ឆ្កែខាំ​ខ្លះ​ ​ឲ្យ​ដេកផ្ងារ​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​ ​មនុស្ស​ទាំងនោះ
​(​១​)​ ​អំពើ​ដែលគេ​យក​កំណាត់សំពត់​ ​ជ្រលក់​ប្រេង​ ​រុំ​សរីរៈ​ទាំងអស់​ ​ហើយ​ឈួល​ភ្លើង​។​ ​(​២​)​ ​[​អំពើ​ដែលគេ​យក​កំណាត់សំពត់​ជ្រលក់​ប្រេង​ ​រុំ​ដៃ​ទាំងពីរ​ ​ហើយ​ឈួល​ភ្លើង​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​អំពើ​ដែលគេ​ឆូត​ស្បែក​ពី​ត្រឹម​ ​ក​ ​រហូតដល់​កជើង​ ​ហើយ​យក​ខ្សែចង​ស្បែក​នោះ​ទាញ​ពន្លាត់​ចេញ​ ​រួច​ឲ្យ​អ្នកទោស​នោះ​ ​ជាន់​ផ្ទាំង​ស្បែក​ឲ្យ​ទាល់តែ​ដួល​ខ្លួន​ចុះទៅ​។​ ​(​៤​)​ ​អំពើ​ដែលគេ​ឆូត​ស្បែក​តាំងពី​ត្រឹម​ក​ ​ទុក​ត្រឹម​ចង្កេះ​ ​ឆូត​ពី​ចង្កេះ​ ​មក​ទុក​ត្រឹម​កជើង​ ​ឲ្យ​ស្បែក​ខាងលើ​មក​គ្រប​សរីរៈ​ខាងក្រោម​ ​ដូចជា​ស្លៀកសំពត់​សម្បកឈើ​។​ ​(​៥​)​ ​អំពើ​ដែលគេ​ដាក់​កង​ដែក​ត្រង់​ដុំដៃ​ទាំងពីរ​ ​និង​ជង្គង់​ទាំងពីរ​ ​ហើយ​លើកដាក់​លើ​ដែក​អណ្តោត​ទាំង៤​ ​មាន​សណ្ឋាន​ដូចជា​ជើង​ទ្រាយ​ ​អ្នកទោស​នោះ​ ​ក៏​ឋិតនៅ​លើ​ដែក​ទាំង៤​ ​ដែលគេ​បោះ​ជាប់នឹង​ផែនដី​។​ ​(​៦​)​ ​អំពើ​ដែលគេ​យក​កាង​បោះ​ទៅ​ឲ្យ​ជាប់សាច់​ស្បែក​ ​និង​សរសៃ​ ​ហើយ​ទាញ​កន្ទ្រាក់​ឲ្យ​ដាច់​។​ ​(​៧​)​ ​អំពើ​ដែលគេ​យក​ចុងកាំបិត​ដ៏​មុត​ ​ទៅ​ខ្វៀល​យក​សាច់​ ​ឲ្យ​មាន​រណ្តៅ​ប្រមាណ​ប៉ុន​ក​ហា​បណៈ​មួយ​ៗ​។​ ​(​៨​)​ ​អំពើ​ដែលគេ​យក​អាវុធ​ ​ទៅ​ចិញ្ច្រាំ​សរីរៈ​ ​ហើយ​យក​ទឹក​ផ្សា​ ​ស្រោច​ឲ្យ​សាច់​ស្បែក​សរសៃ​រលួយ​ជ្រុះចេញ​អស់​ទៅ​ ​នៅសល់​តែ​រាង​ឆ្អឹង​ទទេ​។​ ​(​៩​)​ ​អំពើ​ដែលគេ​ឲ្យ​មនុស្ស​ដេកផ្អៀង​ម្ខាង​ ​ហើយ​យក​ដែក​ស្រួច​ទៅ​បោះ​ប្រហោងត្រចៀក​ខាងលើ​ឲ្យ​ធ្លុះ​ ​រហូតដល់​ប្រហោងត្រចៀក​ខាងក្រោម​ ​ជាប់នឹង​ផែនដី​ ​ហើយ​នាំគ្នា​ចាប់ជើង​ទាញ​បង្វិល​ជុំវិញ​។​ ​(​១០​)​ ​អំពើ​ដែលគេ​កាត់​ស្បែក​ ​ហើយ​យក​ថ្មសំលៀង​កាំបិត​ ​ទៅ​ដុំ​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេចខ្ទី​ ​ហើយ​ចាប់​ផ្នួងសក់​លើកឡើង​ ​គ្រវាត់​គ្រវែង​ឲ្យ​ឆ្អឹង​ជ្រុះចេញ​ ​ឲ្យ​នៅសល់​ដុំ​សាច់​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636821486305755245
ទៅកាន់ទំព័រ៖