ព្រះត្រៃបិដក ភាគ ២០
និគ្រន្ថទាំងឡាយឆ្លើយតបថា ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន ឬមិនដឹងថា មិនបានធ្វើនូវបាបកម្មក្នុងកាលមុនទេ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះ សាបសូន្យហើយឬ ទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅឬ កាលបើទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយជាអកុសល ញុំាងធម៌ទាំងឡាយ ជាកុសល ឲ្យកើតឡើងក្នុងបច្ចុប្បន្ននេះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា អ្នកទាំងឡាយ មិនដឹងថា យើងទាំងឡាយ ធ្លាប់កើតក្នុងកាលមុន
ID: 636821487426269335
ទៅកាន់ទំព័រ៖