ព្រះត្រៃបិដក ភាគ ២០
មាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះមែនហើយ តែថា ដំណើរនុ៎ះ ចូរលើកទុកសិនចុះ ឥឡូវនេះ ពួកខ្ញុំនឹងសូមសួរព្រះគោតមដ៏មានអាយុថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសារាជ និងព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ តថាគតឆ្លើយថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើដូច្នោះ តថាគត នឹងត្រឡប់សួរអ្នកទាំងឡាយក្នុងរឿងនោះវិញ អ្នកទាំងឡាយ ចូលចិត្តយ៉ាងណា គប្បីព្យាកររឿងនោះ យ៉ាងនោះចុះ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់អាចមិនកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយសេចក្តីសុខតែម្យ៉ាង អស់៧យប់ ៧ថ្ងៃបានឬទេ។ ពួកនិគ្រន្ថតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតសួរថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់មិនអាចកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយចំពោះនូវសេចក្តីសុខតែម្យ៉ាង អស់៦យប់ ៦ថ្ងៃ... អស់៥យប់ ៥ថ្ងៃ... អស់៤យប់ ៤ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ... អស់២
ID: 636821491053536802
ទៅកាន់ទំព័រ៖