ព្រះត្រៃបិដក ភាគ ២០

យប់​ ​២ថ្ងៃ​.​.​ ​អស់១យប់​ ​១ថ្ងៃ​ ​បាន​ឬទេ​។​ ​ពួក​និគ្រន្ថ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​តថាគត​ពោល​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​តថាគត​ហ្នឹងឯង​ ​ទើប​អាច​មិន​កំរើក​កាយ​ ​មិន​ពោល​វាចា​ ​សោយ​ចំពោះ​នូវ​សេចក្តី​សុខ​ ​អស់១យប់​ ​១ថ្ងៃ​បាន​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​តថាគត​ហ្នឹងឯង​ ​ទើប​អាច​មិន​កំរើក​កាយ​ ​មិន​ពោល​វាចា​ ​សោយ​ចំពោះ​នូវ​សេចក្តី​សុខ​ ​អស់២យប់​ ​២ថ្ងៃ​.​.​ ​អស់៣យប់​ ​៣ថ្ងៃ​.​.​.​ ​អស់៤យប់​ ​៤ថ្ងៃ​.​.​.​ ​អស់៥យប់​ ​៥ថ្ងៃ​.​.​.​ ​អស់៦យប់​ ​៦ថ្ងៃ​.​.​ ​អស់៧យប់​ ​៧ថ្ងៃ​បាន​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​និង​តថាគត​ ​នរណា​នៅជា​សុខ​ជាង​។​ ​ពួក​និគ្រន្ថ​ទាំងឡាយ​ឆ្លើយតប​ថា​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​ព្រះអង្គ​តែង​គង់នៅ​ជា​សុខ​ ​លើសលុប​ជា​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​មហា​នាម​សក្យរាជ​ ​ក៏​មានព្រះហឫទ័យ​ទទួល​អំណរ​ ​ត្រេកអរ​ចំពោះ​ភាសិត​នៃ​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​ទុក្ខក្ខន្ធ​សូត្រ​ ​ទី៤​ ​តែ​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636821491329592592
ទៅកាន់ទំព័រ៖