ព្រះត្រៃបិដក ភាគ ២០
អនុមានសូត្រ ទី៥
[២២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យ ដល់ពួកសត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ លំដាប់នោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ដែលនៅក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ បានទទួលតបពាក្យព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា។
[២២២] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលដែលលោកដ៏មានអាយុទាំងឡាយ គួរស្តីថាបានដូច្នេះ តែភិក្ខុនោះ ទៅជាអ្នកដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ ជាអ្នកមិនកាន់យកនូវពាក្យប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នោះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់នូវភិក្ខុនោះថា ជាអ្នកមិនគួរស្តីថាផង សំគាល់ថា មិនគួរប្រៀនប្រដៅផង សំគាល់ថា មិនគួរដល់នូវសេចក្តីស្និទ្ធស្នាលក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ
ID: 636821491876393867
ទៅកាន់ទំព័រ៖