ព្រះត្រៃបិដក ភាគ ២០
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) នេះ ព្រះមានព្រះភាគ ត្រាស់ហៅថា ទោវចស្សករណធម៌ គឺធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ។
[២២៣] ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនបានបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលគួរលោកដ៏មានអាយុទាំងឡាយ ស្តីថាបាន ដូច្នេះទេ តែភិក្ខុនោះឯង ជាអ្នកប្រដៅងាយ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ កាន់យកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នេះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់ភិក្ខុនោះថា ជាអ្នកគួរស្តីថាផង
ID: 636821493024569539
ទៅកាន់ទំព័រ៖