ព្រះត្រៃបិដក ភាគ ២០

 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ដោយ​ការ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​ចំរើន​នូវ​សតិ​សម្ពោ​ជង្ឈង្គ​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​(​១​)​ ​ដែល​អាស្រ័យ​នូវ​ធម៌​ ​ជា​គ្រឿង​ប្រាសចាក​រាគៈ​ ​ដែល​អាស្រ័យ​នូវ​ធម៌​ ​ជាទី​រលត់ទុក្ខ​ ​ដែល​ជា​ធម៌​បង្អោន​ទៅ​ ​ដើម្បី​លះកិលេស​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​ទើប​ចំរើន​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​នូវ​វិ​រិ​យស​ម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំ​រើ​ននូវបស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​ដែល​អាស្រ័យ​នូវ​ធម៌​ ​ជាទី​ប្រាសចាក​រាគៈ​ ​ដែល​អាស្រ័យ​នូវ​ធម៌​ ​ជាទី​រលត់ទុក្ខ​ ​ដែល​ជា​ធម៌​បង្អោន​ទៅ​ ​ដើម្បី​លះកិលេស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ណាមួយ​ហើយ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​
​(​១​)​ ​ការ​ស្ងប់ស្ងាត់​មាន៥ប្រការ​ ​មាន​ ​ត​ទង្គ​វិវេក​ជាដើម​ ​អធិប្បាយ​ដូ​ចប​ហាន៥ប្រការ​ ​ក្នុង​មូល​បរិយាយ​សូត្រ​នេះ​ដែរ​ ​(​ទំព័រ​លេខ១​)​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636821243557110817
ទៅកាន់ទំព័រ៖